អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា
ដែលហៅជាអក្សរកាត់ថា ព.អ.ក ជាអង្គការមិនស្វែងរកប្រាក់កម្រៃ
បង្កើតឡើងដោយព្រះសង្ឃស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ ២០០៦ និងបានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃនៅថ្ងៃទី០៤
ខែ កក្កដា ឆ្នាំ២០១២ មានទីតាំងនៅ វត្តកំផែង
ខេត្ត បាត់ដំបង ព្រះរាជាណាចក្រកម្ពុជា ។ អង្គការនេះ បង្កើតឡើងក្នុងវត្ថុបំណងដើម្បីលើកកម្ពស់ការអប់រំទាំងផែ្នកពុទ្ធចក្រ
និងអាណាចក្រ ជាពិសេសដើម្បីអប់រំក្រមសីលធម៌ សុជីវធម៌ គុណធម៌ ដល់ កុមារ យុវជន
សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅគ្រប់មជ្ឈដ្ឋាន។ រហូតមកពេលនេះ អង្គការបាននិងកំពុងបំពេញបេសកម្មរបស់ខ្លួនយ៉ាងសកម្ម
និងមមាញឹកជាទីបំផុត ដោយបានចុះទៅតាមបណ្តាពុទ្ធិកសាកលវិទ្យាល័យ សាកលវិទ្យាល័យ
សាលារៀន ឃុំ ភូមិ ពន្ធនាគារ វត្តអារាមនានា ដើម្បីផ្តល់ជូននូវការអប់រំ តាមបែបព្រះពុទ្ធសាសនា
ការអប់រំតាមបែបសាកល ការធ្វើបទបង្ហាញ បោះពុម្ភសៀវភៅអប់រំនានា ចុះចែកសៀវភៅអប់រំ
សៀវភៅសរសេរ ប៊ិច និងសម្ភារៈសិក្សាមួយ ចំនួនដល់ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ
សិស្សនិស្សិត ដែលជួបនូវបញ្ហាខ្វះខាតនិងមានតម្រូវការជាចាំបាច់។ បច្ចុប្បន្ននេះ
ថ្វីត្បិតតែ អង្គការព.អ.ក មិនទាន់បានទទួលជំនួយពីស្ថាប័ន
ក្រុមហ៊ុន អង្គការ សមាគមក្នុងនិងក្រៅប្រទេសណាមួយក៏ដោយ ប៉ុន្តែដោយមានការយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តពីក្រុមការងារ
ធ្វើឲ្យអង្គការនេះអាចដំណើរការ ទៅលើគម្រោងនានាជាបណ្តើរៗតាមលទ្ធភាពរបស់ខ្លួន
។ ហើយសព្វថ្ងៃនេះ យើងកំពុងតែធ្វើការងារ ទៅតាមផែនការណ៍និងគម្រោងជាក់លាក់គឺ គម្រោងអប់រំទណ្ឌិតគិតគូរយុវជន ធ្វើការជាមួយ បងប្អូនទណ្ឌិត
និងយុវជននៅពន្ធនាគារខេត្តបាត់ដំបង និងតាមស្ថាប័ននានា និង គម្រោងក្តីសង្ឃឹម នៃកុមារក្រីក្រ ដោយបានបង្ហាត់ព្រះធម៌
និងភាសាអង់គ្លេសដល់កុមារក្រីក្រជាង១០០ នាក់ នៅវត្តដំណាក់ខ្ចាស់ ស្រុក ក្រឡាញ់
ខេត្តសៀមរាប ។
លើសពីនេះទៅទៀត យើងបានបើកកម្មវិធីផ្សព្វផ្សាយព្រះធម៌តាមវិទ្យុនៅខេត្តបាត់ដំបង ឈ្មោះថា
កម្មវិធីដំណោះស្រាយជីវិតតាមបែបព្រះពុទ្ធសាសនា ដើម្បីពង្រីកនូវវិសាលភាពនៃការអប់រំសីលធម៌ឲ្យបានកាន់តែមានប្រសិទ្ធភាពទេ្វឡើង។
សម្រាប់គំរោងផែនការណ៍អនាគត អង្គការមានគម្រោងជាច្រើនដើម្បីអនុវត្តន៍មានដូចជា គម្រោងពុទ្ធសាសនាថ្ងៃអាទិត្យ គម្រោងអភិរក្សពុទ្ធិកសិក្សា
និងគម្រោងជួយចិញ្ចឹមក្មេងកំព្រាជាដើម ។
អង្គការព.អ.ក នឹងបេ្តជ្ញាពង្រឹងសមត្ថភាព
និងព្យាយាមអស់ពីកម្លាំងកាយចិត្ត ក្នុងការចូលរួមលើកស្ទួយសីលធម៌សង្គម
ថែរក្សាទំនៀមទំលាប់ប្រពៃណី ជាតិ សាសនា ឲ្យបានរីកចម្រើន និងឋិតថេរជានិច្ចនិរន្តរ៍តរៀងទៅ។
Buddhism for education of
Cambodia (BEC)
Buddhism for
Education of Cambodia is non-profit organization founded by volunteer monks
since 2006 and officially registered at Cambodian ministry of interior on 04
July 2012 in which the headquarter is situated in Wat Kampheng, Battambang
province, Cambodia. BEC is founded
in the purpose of promoting Buddhist and national education, especially for
restoring and promoting social morality, code of conduct and virtue among
Children, youth, students and people in general. So far, BEC has actively
implemented the mission to achieve its vision by reaching youth and students at
Buddhist university, private university, school, village, monastery, prison in
order to provide proper and effective education with Buddhist discipline,
universal education, presentation, printing Dhamma book, distributing Dhamma
book, notebook, pen, and other study equipments to poor children, monks, students,
and teachers as they are in need. Although BEC, so far, has no any donor from
any institutions, BEC has been operating its own projects fruitfully
participated by volunteer team on particular projects -- Inmate and Youth
Morality Education (IYME) of which we work with Battambang prisoners and
youth from various locations, and another one is Poor Children Hope (PCH)
of which we teach more than 100 children the Buddha’s teaching and English at
Wat Domnakchas,Krolagn District and Siem Reap province. Moreover, BEC is
running a program on Radio broadcasting everyday titled “The Resolution of
Life Based on Buddhism (RLBB)” in the purpose of promoting social value
more effectively. For future’s plan, BEC will set up some more projects such as
“Buddhist Sunday School (BSS)”, The Conservation of Monastic
Education (CME) ” and “Raising the orphan (RO)” etc,.
BEC has
commitment to strengthen its capacity and make the constant effort to
participate in promoting and preserving social morality, culture, tradition and
Buddhism more sustainably.
អាសយដ្ឋានទំនាក់ទំនងៈ
ព្រះតេជគុណ
ធម្មសេនា ហាក់ សៀងហៃ
វត្តកំផែង កុដិ
លេខ៣៨ ខេត្តបាត់ដំបង
ទូរសព្ទ័ៈ០១៧
៤៤ ៦២ ៦៣
Contact:
Ven.Hak Sienghai (BEC Executive Director)
Contact:
Ven.Hak Sienghai (BEC Executive Director)
E-mail: beckhmer@gmail.com
www.beckhmer.blogspot.com
Are you tired of seeking loans and Mortgages,have you been turned down constantly By your banks and other financial institutions,We offer any form of loan to individuals and corporate bodies at low interest rate.If you are interested in taking a loan,feel free to contact us today,we promise to offer you the best services ever.Just give us a try,because a trial will convince you.What are your Financial needs?Do you need a business loan?Do you need a personal loan?Do you want to buy a car?Do you want to refinance?Do you need a mortgage loan?Do you need a huge capital to start off your business proposal or expansion? Have you lost hope and you think there is no way out, and your financial burdens still persists? Contact us (gaincreditloan1@gmail.com)
ReplyDeleteYour Name:...............
Your Country:...............
Your Occupation:...............
Loan Amount Needed:...............
Loan Duration...............
Monthly Income:...............
Your Telephone Number:.....................
Business Plan/Use Of Your Loan:...............
Contact Us At : gaincreditloan1@gmail.com
Phone number :+44-7774-038335 (WhatsApp Only)